Jump to content

សេចក្ដីផ្ដើម

From translatewiki.net
This page is a translated version of the page Translating:Intro and the translation is 67% complete.
Outdated translations are marked like this.

សេចក្ដី​ផ្ដើម​

នៅទីនេះ គឺនៅលើtranslatewiki.net យើងស្ថាបនានិងលើកកំពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធ​សម្រួលដល់ការបកប្រែគម្រោងបើកទូលាយនានានិងឯកសារសរសេរឥតគិតថ្លៃនានា។ យើងខ្ញុំខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ដើម្បីសំរេចវត្ថុបំណង២។

វត្ថុបំណងទីមួយគឺ ប្រសិទ្ធភាព។ ដើម្បីបង្កើតប្រសិទ្ធភាពការងារនេះ យើងបានសង្កត់ធ្ងន់ទៅលើការងារអភិវឌ្ឍន៍សូហ្វវែរអោយស៊ីពេលតិច។ លើសពីនេះទៅទៀត យើងបានអភិវឌ្ឍឧបករណ៍បកប្រែស្វ័យប្រវត្តិផងដែរ។ ការណ៍នេះជួយសំរួលការងារដល់អ្នកបកប្រែ និងអោយពួកគេផ្ដោតអារម្មណ៍តែទៅលើការគិតរកពាក្យសំរាប់បកប្រែ​ដែលសមរម្យបំផុត។

វត្ថុបំណងទី២គឺកិច្ចសហការគ្នា។ ប្រព័ន្ធទាំងមូលត្រូវបានស្ថាបនានៅលើសូហ្វវែរវិគី។ MediaWiki ជាម៉ាស៊ីនវិគីដែលផ្ដល់នូវបរិស្ថានមួយសំរាប់បង្កើត​សហគមន៍សហការគ្នា។ យើងខ្ញុំលើកទឹកចិត្តដល់អ្នកប្រែសម្រួលទាំងអស់អោយ​ជួយគ្នាទៅវិញទៅមកដោយមិនប្រកាន់ពីគម្រោងឬភាសាក្រោមច្រើនរូបភាព។ យើងខ្ញុំជាកាវភ្ជាប់ទំនាក់ទំនងរវាងអ្នកអភិវឌ្ឍន៍សូហ្វវែរ​និងអ្នកប្រែសម្រួល។

អ្នកមិនចាំបាច់ដឹងពីវិធីសរសេរកម្មវិធីទេ។ ប្រសិនបើអ្នកមានភាពស៊ាំជាមួយសូហ្វវែរវិគី អ្នកនឹងរៀនពីរបៀបប្រើtranslatewiki.netបានយ៉ាងរហ័ស។ អ្វីដែលត្រូវការនៅទីនេះគឺ ចំណេះដឹងខាងភាសា កម្មវិធីបើកវិបសៃថ៍ និង ការបើកចិត្តអោយទូលាយ។

គម្រោងងនាំមុខគេរបស់translatewiki.net គឺ MediaWiki ត្រូវបានប្រើប្រាស់ជាច្រើនភាសាលើសពី៣០០ភាសា។ Translatewiki.net ទទួលបានការបន្ទាន់សម័យលើភាសាជាង១០០ ជារៀងរាល់ខែ។