Jump to content

Project:អំពី

From translatewiki.net
This page is a translated version of the page Project:About and the translation is 48% complete.
Outdated translations are marked like this.

Translatewiki.net គឺជាមូលដ្ឋានបកប្រែសំរាប់ សហគមន៍បកប្រែ សហគមន៍ភសា និងគំរោងបើកចំហនិងឥតគិតថ្លៃ។ វាចាប់ផ្ដើមដំបូងជាមួយការបកប្រែសំរាប់ MediaWiki។ ក្រោយមកគេបានបន្ថែមការបកប្រែសារបន្ថែមរបស់MediaWiki, FreeCol និងគំរោងបើកចំហនិងឥតគិតថ្លៃជាច្រើនទៀត។ សូមមើល បញ្ជីគំរោងដែលយើងគាំទ្រ

Translatewiki.net មិនមែនជាផ្នែករបស់ គំរោងមូលនិធិវិគីមេឌា ហើយក៏មិនមែនជាផ្នែករបស់មូលនិធិឬក៏​គំរោងបើកចំហណាមួយដែរ។ វាត្រូវបានដំណើរការដោយអ្នកអភិវឌ្ឍ២រូបគឺ Nike និង Siebrand ដែលធ្លាប់មានបទពិសោធន៍ច្រើនក្នុង i18n និង L10n, ដោយមានការសហការពីសមាជិកការងារជាច្រើននាក់ទៀត។ ដំណើរការបកប្រែនេះត្រូវបានផ្ដល់ដោយ​គំរោងបកប្រែសារបន្ថែមរបស់MediaWiki។ វិគីនេះមានផ្ទុកកូដស្ថិតក្រោមការពិសោធន៍ ដែលអាចខូចជាយថាហេតុ។ សូមរក្សាភាពអត់ធ្មត់ ព្រោះបញ្ហាទាំងឡាយនឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗ។ សូមរាយការណ៍ពីបញ្ហានានានៅលើទំព័រជំនួយ

មូលហេតុប្រើ translatewiki.net

  • នេះជាឧបករណ៍បកប្រែល្អដាច់គេនៅលើអ៊ីនធើណិត។ ការប្រែសម្រួលទាំងអស់ធ្វើឡើងនៅលើអន្តរមុខអ៊ីនធើណិតងាយស្រួលប្រើ ហើយមានមនុស្សជាច្រើននៅទីនោះដែលចាំជួយអ្នកបកប្រែទាំងអស់។ នៅពេលធ្វើការបកប្រែ យើងខ្ញុំនឹងផ្ដល់ពាក្យប្រលយដើម្បីជួយជាគន្លឹះ​ សម្រាប់យល់អត្ថន័យនិងបម្រើបម្រាស់អោយបានត្រឹមត្រូវ ក៏ដូចជាសំណើអំពីការបកប្រែ​ដែលបានមកពីម៉ាស៊ីនឬអង្គចងចាំការបកប្រែ។
  • មិនចាំបាច់តែមានអភ័យឯកសិទ្ធិជាពិសេសណាមួយទេ។ នរណាក៏អាចរូមចំណែកបានដែរ។ មនុស្សគ្រប់រូបដែលអាចរូមចំណែកក្នុងភាសាណាមួយ (មើលខាងក្រោម) មានសិទ្ធិជួយធ្វើការបកប្រែនៅក្នុងភាសានោះ។
  • មានភាពងាយស្រួលក្នុងការតាមដានបន្លាស់ប្ដូរ'។ មិនត្រឹមតែសារដែលមិនទាន់បកប្រែរួចទេដែលស្រួលរក។ នៅពេលដែលសារដើមមានបន្លាស់ប្ដូរ ការបកប្រែដែលពាក់ព័ន្ធនឹងត្រូវបិទផ្លាកដើម្បីងាយស្រួលសំគាល់។ អ្នកបកប្រែមិនចាំបាច់ចំណាយពេលវេលាក្នុងការតាមរកអ្វីដែលគួរធ្វើទេ។

ព័ត៌មានសង្ខេបស្ដីពីវិធីសាស្ត្ររបស់ translatewiki.net

  • នៅលើtranslatewiki.net អ្នកបកប្រែធ្វើការបកប្រែអន្តរមុខរបស់សូហ្វវែរដែលឃ្លាជាភាសាអង់គ្លេស​ត្រូវបានកាត់ចេញពីកូដ ហើយរៀបជា «សារ» មួយៗដាច់ពីគ្នា។
  • ពេលដែលគំរោងថ្មីមួយចូលរួម សារដើមជាភាសាអង់គ្លេសត្រូវបាននាំចូលមក។ បន្ទាប់មកសារជាភាសាអង់គ្លេសថ្មីៗបន្ថែមទៀត ត្រូវបាននាំចូលជាបន្តបន្ទាប់។
  • ទំព័ររងដែលមានឈ្មោះ /qqq ត្រូវបានប្រើសំរាប់ការការធ្វើឯកសារពន្យល់។ ឯកសារពន្យល់នេះត្រូវបានសរសេរដោយដៃ និងមានគុណភាពល្អ ដើម្បីអោយក្រុមអ្នកអភិវឌ្ឍសូហ្វវែរដើមងាយយល់។ ប្រសិនបើវិចារនៅលើកូដដើមជាផ្នែកមួយរបស់គំរោងសូហ្វវែរ នោះវាក៏ត្រូវបង្ហាញនៅក្នុងអន្តរមុខបកប្រែដែរ។
  • អ្នកបកប្រែធ្វើសំណើកែលម្អឬកែសម្រួលសារអង់គ្លេសដើម ឬកែទាំងស្រុងអោយស្របទៅតាមភាសាខ្លួន។ ប្រសិនបើសំនើនេះត្រូវអនុម័ត សមាជិកtranslatewiki.netដែលជាអ្នកអភិវឌ្ឍលើគម្រោងទាក់ទិន វានឹងត្រូវយកទៅប្រើឬរាយការណ៍ទៅអ្នកអភិវឌ្ឍគម្រោងដែលពាក់ព័ន្ធ។
  • ការបកប្រែដែលធ្វើរួចរាល់សំរាប់ភាសានីមួយៗនឹងត្រូវបុគ្គលិកtranslatewiki.net "យកទៅប្រើ" តាមគម្រោងនានា នៅពេលណាដែលចំនួនបកប្រែសរុបសំរាប់គម្រោងនោះលើសពីចំនួនកំនត់មួយ។ សូមមើលទំព័រគម្រោង សំរាប់ព័ត៌មានបន្ថែម។
  • ការចេញផ្សាយការបកប្រែដែលបានដាក់ទៅក្នុងគម្រោងមួយ ត្រូវបានគ្រប់គ្រងនិងប្រតិបត្តិដោយអភិបាលរបស់គម្រោងនោះ និងត្រូវបានកាត់ផ្ដាច់ពីដៃរបស់translatewiki.net។

ការរក្សាសិទ្ធនិងការបដិសេដ

TRANSLATEWIKI.NET មិនធានាចំពោះប្រត្សក្សភាពទេ

សូមប្រើការបកប្រែទាំងឡាយនៅលើ translatewiki.net ក្រោមទំនួលខុសត្រូវដោយខ្លួនអ្នក។ ទោះជាវាមានភាពត្រូវខ្ពស់ តែ​translatewiki.net នៅមិនអាចធានាចំពោះប្រត្សក្សភាពទាំងស្រុងរបស់ការបកប្រែទាំងឡាយដែលមាននៅទីនេះទេ។

Translatewiki.net និងការីកែប្រែទាំងអស់នឹងមិនផ្ដល់ការធានាខុសត្រូវណាមួយទេ ចំពោះខ្លឹមសារណាក៏ដោយ ទាំងមានន័យផ្ទាល់និងប្រយោល ទាំងមានមិនត្រឹមតែដូចមានចែកក្នុងលក្ខន្តិកៈ។ យើងខ្ញុំក៏មិនផ្ដល់ការធារាថាវាអាចប្រើ​សម្រាប់ធ្វើអាជីវកម្ម ឬសមស្របសម្រាប់ប្រើ​ក្នុងវត្ថុបំណង​ជាពិសេសណាមួយ​ ហើយក៏មិនអាចធានា​ថាខ្លឹមសារទាំងនោះគ្មានកំហុសសោះទេ។

ការប្រែសម្រួលដោយអ្នកបកប្រែត្រូវបានផ្ដល់អាជ្ញាបណ្ឌCC-BY 3.0 ហើយស្នាដៃដែលបែកចេញពីនោះ​ក៏នឹងត្រូវផ្ដល់អាជ្ញាបណ្ឌដែលត្រូវគ្នាក្នុងគម្រោងប្រភពបើកចំហនិងឥតគិតថ្លៃដែលការប្រែសម្រួលនោះត្រូវបានឬនឹងត្រូវបន្ថែមចូល។ ខ្លឹមសារក្នុងទំព័រអ្នកប្រើប្រាស់ត្រូវចាត់ទុកថា «មានរក្សាសិទ្ធិគ្រប់យ៉ាង» ដោយអ្នកនិពន្ធ។ ខ្លឹមសារផ្សេងៗទៀតត្រូវបានផ្ដល់អាជ្ញាបណ្ឌCC-BY 3.0 លើកលែងតែក្នុងករណីដែលមានបញ្ជាក់អាជ្ញាបណ្ឌឬការរក្សាសិទ្ធិផ្សេងច្បាស់លាស់ណាមួយ។

ប្រវត្តិ

Translatewiki.net ចាប់កំណើតក្នុងឆ្នាំ២០០៦ក្នុងលក្ខណៈជាវិគីសាកល្បងមួយ ដែលត្រូវអភិវឌ្ឍដោយ Nike ក្រោមកិច្ចសហការជាមួយ Gangleri សម្រាប់ជាឧបករណ៍សំរាប់ធ្វើការបកប្រែសូហ្វវែររបស់MediaWiki។ ដំបូងឡើយវាមានឈ្មោះថា Betawiki តែក្រោយមកត្រូវបានប្ដូរទៅជា translatewiki.net នៅដើមឆ្នាំ២០០៩ បន្ទាប់ពីសៃថ៍នេះបានប្ដូរទីតាំងទៅម៉ាស៊ីនបំរើការដោយប្រើដូម៉ែនខ្លួនឯងនៅថ្ងៃទី៩ វិច្ឆិកា ២០០៧។ មកទល់ខែតុលា ២០០៧ translatewiki.net បានរួមចំណែកបកប្រែភាសាចំនួនប្រហែល៧០ភាសា ដែលក្រោយមកនៅខែមិថុនា ២០១០ ចំនួននេះបានកើនដល់៣២៩ភាសា។ លោកអ្នកអាចមើលកំណើនចំនួនភាសានៅក្នុងទំព័របញ្ជីកាលប្បវត្តិការប្រែសម្រួលរបស់MediaWiki។ មកទល់ខែមករា ២០១០ គេត្រូវការតំឡើង កាប៉ាស៊ីតេរបស់ម៉ាស៊ីនបំរើការ ដើម្បីឆ្លើយតបនឹងកំណើនសកម្មភាព។ Netcup បានស្ម័គ្រចិត្តយល់ព្រមទទួលបំរើការ translatewiki.net តាំងពីខែវិច្ឆិកា ២០០៧។

គម្រោងបើកចំហនិងឥតគិតថ្លៃដដៃទៀតត្រូវបានបន្ថែមជាលំដាប់មកក្នុង translatewiki.net ដោយចាប់ផ្ដើមពី FreeCol នៅខែសីហា ២០០៧។ មកទល់ខែមិថុនា២០១០ ចំនួនគម្រោងដែលយើងគាំទ្របានកើនឡើងដល់១៦គម្រោង។

អ្នករួមចំណែកនៅក្នុង translatewiki.net ទាំងអស់សុទ្ធតែជាអ្នកស្ម័គ្រចិត្ត លើកលែងតែបុគ្គលិកមួយរូបដែលបានទទួលការឧបត្ថម្ភថវិកា សម្រាប់ការចំណាយពេលវេលារបស់គាត់ (សូមមើល#ការឧបត្ថម្ភខាងក្រោម)។ អ្នកអភិវឌ្ឍ អភិបាល និងអ្នកបកប្រែ ត្រូវបានជ្រើសរើសដំបូងឡើយពីគម្រោងMediaWikiនានា ជាពិសេសគឺគម្រោងWikimedia។ អ្នករួមចំណែកភាគច្រើនរបស់យើង នៅតែមានប្រភពមកពីគម្រោងMediaWiki ប៉ុន្តែដោយសារចំនួនគម្រោងរបស់យើងកើនឡើងជាលំដាប់ នោះក៏មានអ្នករួមចំណែកពីប្រភពដ៏ទៃផងដែរ។ មកទល់ខែមិថុនា ២០១០ ចំនួនអ្នកបកប្រែដែលបានចុះឈ្មោះរួចមានចំនួន ១៨៦០ នាក់។

ដោយមានកិច្ចសហការជាមួយ Stichting Open Progress និង FUDforum នោះ translatewiki.netបានរៀបចំអោយមានការប្រណាំងប្រជែងបកប្រែយកប្រាក់រង្វាន់លើកទឹកចិត្តជាច្រើនដង ក្នុងគោលដៅលើកកម្ពស់ការបកប្រែMediaWiki និង FUDforum។

គោលបំណងរបស់ translatewiki.net មានសរសេរនៅក្នងទំព័រសេចក្ដីផ្ដើម។ ជំនួយផ្នែកបច្ចេកទេសសំរាប់អ្នកបកប្រែ មានសរសេរនៅក្នុងទំព័របច្ចេកទេស។ ជំនួយទាំងនេះត្រូវបាននិងកំពុងពង្រីកនិងលើកកំពស់​បន្តជាប់ជានិច្ច ដើម្បីជួយអោយការងារបកប្រែកាន់តែងាយស្រួលនិងរហ័ស។ វិបសាយបច្ចុប្បន្ននេះត្រូវការការអភិវឌ្ឍន៍បន្ថែមទៀត ដូចមានសរសេរក្នុងទំព័របញ្ហានិងលក្ខណៈសម្បត្តិ

ការឧបត្ថម្ភ

  • Translatewiki.net ត្រូវបានជួយបម្រើការដោយ Netcup – webspace និង vServer ក្រោមថវិកាផ្ទាល់ខ្លួនរបស់វិបសាយទាំង២នេះតាំងពីខែវិច្ឆិកា២០០៧។ ការបន្ទាន់សម័យត្រូវបានធ្វើឡើងនៅខែកុម្ភៈ២០០៨ និងខែមករា២០១០។
  • Stichting Open Progress ជាច្រើនលើកច្រើនសារ បានរៀបចំប្រាក់ឧបត្ថម្ភការប្រណាំងប្រជែងបកប្រែ ដើម្បីជំរុញការបកប្រែរបស់MediaWiki ដូចមានរៀបរាប់ខាងលើ។
  • In 2012 the Wikimedia Foundation Language team worked on a project called Translation UX in which the translatewiki.net main page and our translation interface were replaced by modern, professionally designed and user tested versions.
  • Niklas Laxström and Siebrand Mazeland are or have been working for the Wikimedia Foundation and have contributed to translatewiki.net during their work time.

អ្នកទ្រទ្រង់translatewiki.net

ក្រុមស្នូល

សមាជិកក្នុងក្រុមស្នូលមានការងារដំណើរការ translatewiki.net ស្ទើររាល់ថ្ងៃ។ ពួកគេក៏មានសិទ្ធិចូលទៅក្នុងម៉ាស៊ីនបំរើការ និងមានទំនួលខុសត្រូវក្នុងការធ្វើអោយអ្វីៗដំណើរការ​​ប្រកបដោយបញ្ហាតិចតាមដែលអាចធ្វើបាន។ សំរាប់ព័ត៌មានបន្ថែម សូមមើលទំព័រអ្នកប្រើប្រាស់ផ្ទាល់ខ្លួនរបស់ពួកគេ។

We thank the following individuals for their significant contributions:

Niklas Laxström
ជាស្ថាបនិក ហើយធ្វើការងារភាគច្រើនទាក់ទិននឹងការសរសេរកម្មវិធី
Siebrand Mazeland
ជាអ្នកគ្រប់គ្រងសហគមន៍ អ្នកសម្របសម្រួលគម្រោង និង អ្នកសរសេរកម្មវិធី
Raimond Spekking
ជាអ្នកធ្វើការបកប្រែសំរាប់ MediaWiki និងជាអ្នកសរសេរកម្មវិធី

យើងក៏បានពឹងពាក់ទៅលើសមាជិកដទៃទៀតរបស់សហគមន៍យើងផងដែរ៖

  • Gangleriជាអ្នកផ្ដើមគំនិតដំបូងៗ តែមិនសកម្មទៀតទេ
  • GerardMជាអគ្គរដ្ឋទូត និងជាអ្នកផ្សព្វផ្សាយដោយប្រើមធ្យោបាយទាក់ទងផ្ទាល់ ប្លក់ StatusNet និង Twitter
  • អ្នកសម្របសម្រួលក្នុងគម្រោងនីមួយៗ
  • អ្នកប្រែសម្រួលនិងសមាជិកទាំងអស់របស់គម្រោងនេះ

ទាក់ទងយើងខ្ញុំ

អ្នកអាចទំលាក់សារមួយនៅលើទំព័រពិភាក្សារបស់យើងនៅ ទំព័រជំនួយ។ ប្រសិនបើអ្នកចង់ពិភាក្សាផ្ទាល់មុខ នោះសូមសាកប្រើប៉ុស្ដិ៍ IRC របស់យើងខ្ញុំ #mediawiki-i18n at freenode។ ប្រសិនបើចាំបាច់ ដោយសារហេតុផលសុវត្ថិភាពឬភាពឯកជន អ្នកអាចប្រើអ៊ីមែលជាមធ្យោបាយទាក់ទង នៅ "translatewiki AT translatewiki DOT net" (ជំនួស"AT" ដោយ "@" និង "DOT" ដោយ "." និងលុបសញ្ញដកឃ្លានៅក្នុងអាសយដ្ឋានអ៊ីមែលផង)។

  • អ្នកអាចពិភាក្សាបញ្ហាទាក់ទិននឹងភាសាណាមួយ ជាមួយអ្នកបកប្រែភាសានោះ នៅលើទំព័រពិភាក្សារបស់ផតថលភាសានោះ។
  • អ្នកអាចពិភាក្សាបញ្ហាទាក់ទិននឹងគម្រោងណាមួយ ជាមួយអ្នកគាំទ្រនិងក្រុមអ្នកសរសេរកម្មវិធី នៅលើទំព័រពិភាក្សារបស់គម្រោងនោះ។
  • អ្នកអាចពិភាក្សាបញ្ហាជាមួយអ្នកប្រើប្រាស់ជាបុគ្គល នៅលើទំព័រពិភាក្សារបស់ពួកគេ ឬតាមរយៈអ៊ីមែល (ចុចលើតំណភ្ជាប់អ៊ីមែលក្នុងរបារចំហៀង​នៅលើទំព័រអ្នកប្រើប្រាស់ណាម្នាក់) ប្រសិនបើពួកគេបានអនុញ្ញាតអោយអ៊ីមែល។