Translating:Statistics/km
Appearance
Outdated translations are marked like this.
នេះជាកម្រងតំណភ្ជាប់ទៅកាន់ព័ត៌មាននិងស្ថិតិអំពី translatewiki.net។
ប្រភពបឋមរបស់ស្ថិតិត្រូវបានផ្ដល់ដោយទំព័រពិសេសៗ៣ក្នុងផ្នែកបន្ថែមនៃការបកប្រែ៖
- ភាពរួចរាល់គិតជាភាគរយសម្រាប់ភាសានៅក្នុងទំព័រ Special:LanguageStats និងសម្រាប់គម្រោងនៅក្នុងទំព័រ Special:MessageGroupStats
- Special:TranslationStats គឺជាម៉ាស៊ីនបង្កើតក្រាបរស់សម្រាប់កំណែប្រែ អ្នកប្រែសម្រួលសកម្មនិងអ្នកប្រើប្រាស់ថ្មី។ វាជាញឹកញាប់មានបង្កប់ចូលក្នុងទំព័រនានាដូចមានពណ៌នាខាងក្រោម។
ស្ថិតិអំពីភាសា
- បញ្ជីភាសាដែលអាចប្រើបាន ព្រមជាមួយឈ្មោះអ្នកប្រែសម្រួលសម្រាប់ភាសានីមួយៗ។
- បញ្ជីភាសាដែលអាចប្រើបានតម្រៀបតាម គ្រួសារភាសា។
- ស្ថានភាពការបកប្រែ របស់ក្រុមសារទាំងអស់របស់ភាសាមួយ។
នៅក្នុងទំព័រផតថលយើងមាន៖
- បញ្ជីឈ្មោះអ្នកប្រែសម្រួល។
- ផែនទីអ្នកប្រែសម្រួលដែលនិយាយភាសានោះ។
- ក្រាបខ្សែកោងពីចំនួនសកម្មភាពបកប្រែនាពេលថ្មីៗនេះ។
- តំណភ្ជាប់ទៅមើលការបកប្រែថ្មីៗនៅក្នុងភាសានោះ។
- ព័ត៌មានផ្សេងទៀតអំពីភាសានោះនិងប្រភពធនធានអ្នកប្រែសម្រួល។
សម្រាប់បញ្ជីទំព័រផតថល សូមមើល ចំណាត់ថ្នាក់ក្រុមភាសា។
ស្ថិតិអំពីគម្រោងនានា
ស្ថិតិបកប្រែគម្រោងត្រូវបានបន្ទាន់សម័យយ៉ាងទាន់ចិត្តនៅក្នុងទំព័រ Special:MessageGroupStats។ នៅក្នុងទំព័រនោះអ្នកអាចមើលឃើញការបកប្រែជាភាសានីមួយៗ សម្រាប់គម្រោងមួយចប់រួចរាល់បានប៉ុន្មានភាគរយហើយ។ នៅក្នុងទំព័រគម្រោងនីមួយៗអ្នកអាចរកបាន៖
- តំណភ្ជាប់ទៅមើលការបកប្រែថ្មីៗសម្រាប់គម្រោងនោះ។
- ស្ថិតិនៃភាពរួចរាល់គិតជាភាគរយសម្រាប់ផលិតផលចេញមុន (បើមាន)។
- ភាពរួចរាល់គិតជាភាគរយសម្រាប់ថ្ងៃនីមួយៗក្នុងប្រវត្តិ។
- ក្រាបខ្សែកោងចំនួនសកម្មភាពបកប្រែនាពេលថ្មីៗ
- ផែនទីអ្នកប្រែសម្រួលដែលបានបកប្រែគម្រោងនោះនិងដែលបានផ្ដល់ព័ត៌មានទីតាំងរបស់ពួកគេ
សម្រាប់បញ្ជីទំព័រគម្រោង សូមមើលបញ្ជីគម្រោង ឬក៏ ចំណាត់ថ្នាក់ក្រុមគម្រោងដែលយើងខ្ញុំគាំទ្រ។
ស្ថិតិអំពីអ្នកប្រើប្រាស់
ស្ថិតិអំពី translatewiki.net
- ស្ថិតិមូលដ្ឋានអំពីទំព័រ កំណែប្រែនិងអ្នកប្រើប្រាស់ នៅក្នុង translatewiki.net។
- ព័ត៌មានអំពីសូហ្វវែរដែលបានប្រើ ដើម្បីដំណើរការ translatewiki.net រួមមានព័ត៌មានអំពីលេខកំណែ ការរក្សាសិទ្ធិ និងផ្នែកបន្ថែមដែលបានតំឡើងរួច។